Skip to main content
Preah Sihanouk Provincial Television
Log in

ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រនឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាម

Historical original · translation unavailable

(ព្រះសីហនុ)៖ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់ ៨៨ ម៉ែត្រនឹងលេចរូបរាងនៅក្នុងតំបន់អភិវឌ្ឍថ្មី Bay of Light នៅឆ្នេរសមុទ្ររាមក្នុងខេត្តព្រះសីហនុ។គម្រោងសាងសង់នេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ មានចម្ងាយប្រហែល ១,២ គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ។ 

លោក Donald Yeo នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Canopy Sands Development ដែលកំពុងអភិវឌ្ឍគម្រោង Bay of Light បានឱ្យដឹងថា សំណង់នេះនឹងសាងសង់បែរមុខទៅរកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ សំណង់ព្រះពុទ្ធប្បដិមានេះសាងសង់ឡើងស្របតាមគោលគំនិតរបស់រដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាសំណង់សាសនាដ៏ធំតំណាងឲ្យអត្តសញ្ញាណប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នដំណើរការសាងសង់កំពុងចាប់ផ្ដើម ដោយ ២ ឬ ៣ ឆ្នាំទៀត សំណង់ព្រះពុទ្ធប្បដិមាដ៏ខ្ពស់នេះ នឹងលេចរូបរាងក្លាយជាគោលដៅទាក់ទាញថ្មីសម្រាប់ទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…