Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុន Shandong Maritime Corporation (SMC) អញ្ជើញទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានទទួលស្វាគមន៍គណៈប្រតិភូក្រុមហ៊ុន Shandong Maritime Corporation (SMC) ដឹកនាំដោយលោក Wang Xiaodong អនុប្រធានគ្រប់គ្រងទូទៅប្រតិបត្តិ នៃក្រុមហ៊ុន Shandong Marine Corporation ក្នុងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីសក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងផែនការអភិវឌ្ឍរបស់កំពង់ផែ។

ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ក្រោមការទទួលស្វាគមន៍ពីលោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអគ្គនាយក កសស ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ខណៈដែល កសស កំពុងបន្តអភិវឌ្ឍសមត្ថភាព និងពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីគាំទ្រវិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…