Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេច ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅរុងប៉េកាំង និងជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

KPS99TVHistorical original · translation unavailable

មិត្តភាពដែកថែបកម្ពុជា-ចិន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានកត់ត្រានូវទំព័រប្រវត្តិសាស្ត្រដ៏លេចធ្លោថ្មីមួយទៀតនៅមហាវិមានប្រជាជន ក្នុងទីក្រុងប៉េកាំង ខណៈដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

នៅក្នុងជំនួបកម្រិតខ្ពស់ដែលទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិនេះ មេដឹកនាំនៃបក្សនិងរដ្ឋទាំងពីរ មិនត្រឹមតែបានរក្សា និងពង្រឹងទំនុកចិត្តនយោបាយទ្វេរភាគីជាប្រពៃណីយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ លើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងការជំរុញកិច្ចសហការយុទ្ធសាស្ត្រពហុភាគីផងដែរ។

សកម្មភាពនេះមិនត្រឹមតែបានបង្ហាញពីសន្ទុះដ៏ខ្លាំងក្លានៃការទូតកម្រិតខ្ពស់នោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវកម្លាំងចលករយុទ្ធសាស្ត្រថ្មីដ៏រឹងមាំ សម្រាប់ការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រឆកោណ" កម្ពុជា-ចិន ទៀតផង៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…