Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-ចិន បន្តពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

KPS99TVHistorical original · translation unavailable

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សម្រាប់ទិសដៅទៅថ្ងៃអនាគត កម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រីកបន្ថែមទៀតទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ពង្រឹងនូវ «មិត្តភាពដែកថែប» និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែនរវាង កម្ពុជា និង ថៃ ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…