ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយឈ្មោះ សាម ម៉ីជូ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ គួច លឹមហាន ស្លាប់បាត់បង់ជីវិត ឥឡូវនេះឪពុកស្រ្តីរូបនេះបានសម្របសម្រួលគ្នាបញ្ចប់ដោយសងសំណងរដ្ឋប្បវេណីចំនួន៦ម៉ឺនដុល្លារជូនទៅប្រពន្ធជនរងគ្រោះ។ ការប្រគល់ និងទទួលសំណងនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ទោះបីជាមានការផ្តល់សំណង់រួចហើយក្តី តែជនត្រូវចោទឈ្មោះ សាម ម៉ីជូ នៅតែបន្តជាប់ឃុំនៅក្នុងពន្ធនាគាររាជធានី (PJ) ដដែល ដើម្បីអនុវត្តទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត











