Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការអភិវឌ្ឍបរិវេណសាលាទំនប់រលកថ្មី ជំរុញបង្កើតបរិយាកាសសិក្សាល្អ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ វិស័យអប់រំ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាល្អសម្រាប់សិស្សានុសិស្ស។

ជាក់ស្តែង នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលពីឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំ បានចុះពិនិត្យវឌ្ឍនភាពការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ស្ថិតក្នុងស្រុកស្ទឹងហាវ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានពិនិត្យការរៀបចំផ្លូវ សួនច្បារ របងសាលា ទីលានបាល់ទាត់ និងការដាំស្មៅ កែលម្អមតេយ្យសិក្សា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ និងបរិស្ថានសិក្សា។

រដ្ឋបាលខេត្តព្រះសីហនុបានជំរុញឱ្យសាលារៀនទូទាំងខេត្ត បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលា ដើម្បីផ្តល់នូវកន្លែងសិក្សាដែលមានសុវត្ថិភាព ស្អាត និងអំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…