Skip to main content
Preah Sihanouk Provincial Television
Log in

ន.ម.ក.លុបអាជ្ញាបណ្ណនិងផ្អាកអាជីវកម្មរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុនអមរា ឃែភីថល

KPS99TVHistorical original · translation unavailable

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសម្រេចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន អមរា ឃែភីថល ម.ក សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួម, អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម, អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិសាធារណៈ និង/ឬឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងអាជីវកម្មក្រោដហ្វាន់ឌីងក្នុងនាមជាអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រ និងវិនិយោគិន ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ចេញកាលពីថ្ងៃទី០៧ ខែសីហា។

សេចក្តីជូនដំណឹង បានឱ្យដឹងថា តាមការស្នើសុំរបស់ក្រុមហ៊ុន និងផ្អាកអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុន អមរា ឃែភីថល ម.ក សម្រាប់អាជីវកម្មបង្កើត គ្រប់គ្រង និងចាត់ចែងមូលនិធិឯកជននៃគម្រោងវិនិយោគរួម ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាល ស្ថិតនៅអគារលេខ ១១៣C មហាវិថីម៉ៅសេទុង ភូមិ៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមការស្នើសុំរបស់ក្រុមហ៊ុន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…