Skip to main content
Preah Sihanouk Provincial Television
Log in

អបអរសាទរដល់ក្មួយៗសិស្សថ្នាក់ទី១២ ដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

KPS99TVHistorical original · translation unavailable

ជំហានដ៏សំខាន់បន្ទាប់ គឺ ការជ្រើសរើសជំនាញសិក្សា ដើម្បីបន្តការសិក្សា និងរៀបចំអនាគតការងារ។
មុនសម្រេចចិត្តជ្រើសរើសជំនាញ សិស្សានុសិស្សគួរស្វែងយល់ពីខ្លួនឯងលើ ៤ ចំណុចសំខាន់ៗ៖
១. ចំណង់ចំណូលចិត្ត៖ តើខ្លួនចូលចិត្ត និងមានទំនោរទៅរកអ្វី?
២. ជំនាញ និងសមត្ថភាព៖ តើចំណុចខ្លាំងរបស់ខ្លួនមានអ្វីខ្លះ?
៣. គុណតម្លៃ៖ តើអ្វីជាគោលការណ៍ និងគុណតម្លៃដែលខ្លួនឱ្យតម្លៃក្នុងជីវិត និងការងារ?
៤. បុគ្គលិកលក្ខណៈ៖ តើខ្លួនមានចរិត និងរបៀបធ្វើការបែបណា?

ការស្គាល់ខ្លួនឯងឱ្យបានច្បាស់ នឹងជួយឱ្យការជ្រើសរើសជំនាញកាន់តែសមស្រប ទាំងទៅនឹងចំណង់ចំណូលចិត្ត សមត្ថភាព ក្តីស្រមៃ និងតម្រូវការនៃទីផ្សារការងារ។
សិស្សានុសិស្សអាចទាញយក សៀវភៅកម្រងសំណួរស្វែងយល់ពីខ្លួនឯង ឬទទួលបានព័ត៌មាន និងការប្រឹក្សាអំពីការជ្រើសរើសជំនាញសិក្សាបន្ថែមពី ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ ១២៩៧។
ជ្រើសរើសជំនាញឱ្យសមនឹងខ្លួន ដើម្បីកសាងអនាគតឱ្យបានល្អប្រសើរ!

ដោយ៖ ប៉ៃ សុឃីម


Comments

Loading comments…