(បរទេស)៖ មនុស្សយ៉ាងហោចណាស់ ៥១នាក់ បានស្លាប់បាត់បង់ជីវិត និងប្រជាពលរដ្ឋប្រមាណ ៥.០០០ នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៧ រិចទ័រ បានវាយប្រហារនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មានមនុស្ស ៣៦នាក់រងរបួសធ្ងន់ និង ៧៧នាក់ទៀតរងរបួសស្រាល ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់នៅតំបន់រងគ្រោះខ្លាំង ត្រូវភៀសខ្លួនទៅស្នាក់នៅបណ្តោះអាសន្នក្នុងពហុកីឡដ្ឋាន និងបោះតង់នៅក្រៅផ្ទះ ដោយសារភ័យខ្លាចការរញ្ជួយដីបន្តបន្ទាប់៕
ដោយ៖ ធី លីថូ









