Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១ ត្រូវបានលើកយកមកពិភាក្សា!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltd។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី ដើម្បីក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់ជាយោបល់ និងការកែសម្រួលឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស៕

ដោយ៖ ធី លីថូ

Comments

Loading comments…