Skip to main content
Preah Sihanouk Provincial Television
Log in

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបពិភាក្សាការងារ!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងាររាប់រយកន្លែង ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ និងជំរុញការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា៕

ដោយ៖ ធី លីថូ

Comments

Loading comments…