Skip to main content
Preah Sihanouk Provincial Television
Log in

ប្រុងប្រយ័ត្ន! ឥទ្ធិពលព្យុះ ៣ បន្តបន្ទាប់ មានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងគ្របដណ្តប់លើតំបន់មួយចំនួនចាប់ពីថ្ងៃនេះ

KPS99TVHistorical original · translation unavailable

ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់នៃព្យុះទី១៨ «សូដេល (Saudel)» ព្យុះទី១៩ «ណារ៉ា (Narra)» និងព្យុះទី២០ «ហ្គាណារី (Gaenari)» ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះទាំងបីនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួល ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។

តំបន់វាលទំនាប៖សីតុណ្ហភាព ២៥°C - ៣៦°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%
តំបន់ខ្ពង់រាប៖សីតុណ្ហភាព ២៤°C - ៣៤°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%

តំបន់មាត់សមុទ្រ៖សីតុណ្ហភាព ២៥°C - ៣៤°C មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៦០%កម្ពស់រលកសមុទ្រ៖ ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងនេសាទតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់!

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…