Skip to main content
Preah Sihanouk Provincial Television
Log in

ហ្វីលីពីនពង្រឹងកិច្ចសហការយោធា! ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ទទួលជួបអនុព័ន្ធយោធាថ្មី

KPS99TVHistorical original · translation unavailable

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វរសេនីយ៍ឯក JONATHAN P HALLARA PAF (GSC) នាយការិយាល័យ អនុព័ន្ធយោធា ថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ។

កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញមុខជាផ្លូវការ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…