ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ សារបោកបន្លំដែលក្លែងបន្លំជាក្រុមហ៊ុន Telegram។
ជនខិលខូចអាចក្លែងបន្លំអត្តសញ្ញាណជាក្រុមហ៊ុន Telegram ដើម្បីបង្កើតការជឿទុកចិត្ត និងបន្លំឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ (Link) ដែលផ្ញើមកក្នុងសារ។
សារបោកបន្លំទាំងនេះអាចអះអាងថា ប្រសិនបើអ្នកមិនចុចលើតំណភ្ជាប់ភ្លាមៗ គណនី Telegram របស់អ្នកនឹងត្រូវបានបិទ ឬបាត់បង់ក្នុងរយៈពេលខ្លី។ នេះជាវិធីសាស្ត្រមួយដែលជនខិលខូចប្រើដើម្បីបញ្ឆោតអ្នកប្រើប្រាស់៕
ដោយ ៖ ប៉ៃ សុឃីម










