ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ និងលោកឧត្ដមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង ព្រមទាំងមានការចូលរួមពី លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំការិយាល័យ លោក-លោកស្រីអធិការរង នាយផ្នែកទទួលបន្ទុកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៦ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះដើម្បីបន្តពង្រឹងការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាពខ្ពស់លើដងផ្លូវក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕
ដោយ៖ ប៉ៃ សុឃីម























