Skip to main content
Preah Sihanouk Provincial Television
Log in

ឃាត់ខ្លួនជនសង្ស័យ១៥នាក់ រួមជាមួយគ្រឿង..ញៀ..ន ជាង១ម៉ឺន៨ពាន់ក្រាម នៅក្រុងបាត់ដំបង

KPS99TVHistorical original · translation unavailable

(បាត់ដំបង)៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៥នាក់ (ស្រី ០១នាក់) ស្ថិតនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៤ថង់ទម្ងន់ ១៨០,៣១ ក្រាម(ថ្នាំសុទ្ធ)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង

-កាំភ្លើងខ្យល់ចំនួន០២ដើម និងដាវចំនួន០១

-ថង់ប្លាស្ទិកតូចៗពណ៌សថ្លានិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនព្រមទាំងសម្ភារៈផ្សេងទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕ដោយ៖ ធី លីថូ

Comments

Loading comments…