Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាបកន្លែងស្តុកសម្ភារៈអេឡិចត្រូនិចទ្រង់ទ្រាយធំនៅបាវិត! រកឃើញកុំព្យូទ័រ និងទូរស័ព្ទរាប់រយគ្រឿងគ្មានពន្ធ

KPS99TVHistorical original · translation unavailable

កម្លាំងចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត (តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង) និងមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបើកស៊ីល និងត្រួតពិនិត្យផ្ទះលេខ K12 ក្នុងបុរី អ៊ែល តារា ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះមានការចូលរួមសហការពីស្នងការរងនគរបាលខេត្ត រដ្ឋបាលក្រុងបាវិត និងមន្ត្រីជំនាញនៃសាខាគយនិងរដ្ឋាករខេត្ត។

លទ្ធផលនៃការត្រួតពិនិត្យក្នុងអគារ ៣ជាន់ រកឃើញសម្ភារៈអេឡិចត្រូនិកមួយចំនួនធំ៖

ជាន់ផ្ទាល់ដី៖ កុំព្យូទ័រលើតុ ៣២គ្រឿង, ធុង CPU ១០គ្រឿង និងដុំទប់ភ្លើង ៤៨គ្រឿង។

ជាន់ទី១៖ កុំព្យូទ័រលើតុ ១៤៨គ្រឿង, ធុង CPU ៤២គ្រឿង (និង ៥កេស), អេក្រង់ ៦កេស, កាស ១២កេស, ដុំ WiFi ៩គ្រឿង និងខ្សែ WiFi ១២កេស។

ជាន់ទី២៖ កុំព្យូទ័រលើតុ ២៥០គ្រឿង, ធុង CPU ៦២គ្រឿង, ក្តារចុច ១៦កេស, ទូរទស្សន៍ Sony ៤គ្រឿង, កាមេរ៉ា ៧កេស និងបាស AD116 ចំនួន ៣០គ្រាប់។

សម្ភារៈខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ផ្ទះឈ្មោះ គង់ តាយ គ្រប់គ្រងនិងថែរក្សាបណ្តោះអាសន្ននៅនឹងកន្លែង ដោយហាមឃាត់មិនឱ្យផ្លាស់ប្តូរទីតាំង ឬយកទៅប្រើប្រាស់ជាដាច់ខាត។

ទំនិញដែលសាខាគយនិងរដ្ឋាករខេត្តសង្ស័យគេចពន្ធ និងត្រូវបានដកហូត រួមមាន៖ កុំព្យូទ័រចម្រុះ ៥៧៩គ្រឿង Laptop ១៥គ្រឿង, Monitor កោង ៣គ្រឿង, អេក្រង់ LED ១៤៩គ្រឿង, និងកុំព្យូទ័រ All in One ចំនួន ៤១២គ្រឿង (ទំហំ 23.8”, 24” និង 27” អ៊ីញ)ទូរស័ព្ទដៃចម្រុះ សរុប ៥២៥គ្រឿង។

បច្ចុប្បន្ន វត្ថុតាងសង្ស័យគេចពន្ធទាំងនេះត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យគយនិងរដ្ឋាករបាវិត ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…