Skip to main content
Preah Sihanouk Provincial Television
Log in

មោទកភាពស្រុកព្រៃនប់! សិស្សឆ្នើម ៣រូបដណ្តើមបាននិទ្ទេស A ក្នុងចំណោម ២៦នាក់ទូទាំងខេត្តព្រះសីហនុ

KPS99TVHistorical original · translation unavailable

អបអរសាទរមោទកភាពស្រុកព្រៃនប់៖ យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានបេក្ខជនឆ្នើមចំនួន ៣រូប ទទួលបាននិទ្ទេស A ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ក្នុងចំណោមជ័យលាភីនិទ្ទេស A សរុប ២៦រូប ទូទាំងខេត្តព្រះសីហនុ។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានមកពីការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សមកពី វិទ្យាល័យ ហ៊ុន សែន វាលរេញនិងវិទ្យាល័យ អាត់តាម៉ៃយូស នេះជាមោទកភាពយ៉ាងធំធេង និងជាផ្លែផ្កាដែលកើតចេញពីការតស៊ូព្យាយាមរបស់ប្អូនៗសិស្សានុសិស្សផ្ទាល់ ការយកចិត្តទុកដាក់បង្រៀនយ៉ាងដុតដៃដុតជើងពីសំណាក់លោកគ្រូ-អ្នកគ្រូ ព្រមទាំងការជ្រោមជ្រែងយ៉ាងកក់ក្តៅពីអាណាព្យាបាលគ្រប់រូប។
សូមចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះជោគជ័យដ៏អស្ចារ្យនេះ ហើយសូមជូនពរឱ្យប្អូនៗទាំង ៣រូប បន្តដំណើរលើវិថីឧត្តមសិក្សាដោយរលូន និងទទួលបានជោគជ័យកាន់តែត្រចះត្រចង់ក្នុងការកសាងអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…