វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩០៥៨៦កន្លែង សម្រាប់អ្នកខេត្តកោះកុង នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង២ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល៖
ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តនិគ្រោធារាម ហៅវត្តចាំយាម ស្រុកមណ្ឌលសីមា។ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង។ បងប្អូនអតីតពលករ ដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ដោយ៖ ធី លីថូ
កុំឱ្យឱកាសរំលងផុត! ឱកាសការងារ ៩០៥៨៦កន្លែង សម្រាប់ផ្ដល់ជូនអ្នកកោះកុងបានមកដល់ហើយ
KPS99TVHistorical original · translation unavailable






