Skip to main content
Preah Sihanouk Provincial Television
Log in

ខែសីហា! មន្រ្តីជំនាញ បានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិជាង២ពាន់ហិកតាទៅតុលាការ ក្នុងចំណោមបទល្មើសបង្រ្កាបបាន១៥៧ករណី

Historical original · translation unavailable

ក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច បានបន្តចុះល្បាតចំនួន១២៥៦លើក ដោយបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន១៥៧ករណី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខែសីហា ឆ្នាំ២០២៦។

នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងបរិស្ថានបញ្ជាក់ថា នៅក្នុងខែសីហាឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានចុះល្បាតចំនួន ១២៥៦លើក (ថយចុះ ៤លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី (កើនឡើង ១០ករណី) ធៀបនឹងខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានបង្រ្កាប ផ្ទៃដីកាប់រានក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ៤៨,៣៧ហិកតា ក្នុងនោះ បានកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២០,៣៩ហិកតា។

ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុង ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ ក្រុមការងារបានបង្រ្កាប បទល្មើសព្រៃឈើ ចំនួន ៦៧ករណី បទល្មើសសត្វព្រៃ ចំនួន ៤០ករណី បទល្មើសដីធ្លី ចំនួន ៣៣ករណី បទល្មើសនេសាទ ចំនួន ១៦ករណី បទល្មើសធនធានរ៉ែ ចំនួន ១ករណី។ ជាមួយគ្នានេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់តឹងរ៉ឹង ដោយបានកសាងកំណត់ហេតុបទល្មើស ចំនួន៦៩ករណី និងបានបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន៦ករណី រួមមានជនសង្ស័យ ចំនួន ៨នាក់៕ដោយ៖ ធី លីថូ

Comments

Loading comments…