Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាបញ្ចប់កិច្ចពិភាក្សាជាមួយគណៈកម្មការផ្សះផ្សា UNCLOS នៅសិង្ហបុរី

Historical original · translation unavailable

កិច្ចប្រជុំបិទទ្វារប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ព្រមទាំងតំណាងពាក់ព័ន្ធនៃដំណើរការផ្សះផ្សា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ចប់ជាមួយគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅសាធារណរដ្ឋសិង្ហបុរី។ ជំនួបនេះមានការចូលរួមពីគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ព្រមទាំងតំណាងពាក់ព័ន្ធនៃដំណើរការផ្សះផ្សា។

ក្រុមការងារកម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងតួនាទីជាភ្នាក់ងារកម្ពុជា ខណៈគណៈកម្មការផ្សះផ្សាត្រូវបានដឹកនាំដោយលោកស្រី Katrina Cooper។ កិច្ចប្រជុំនេះក៏មានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចូលរួមក្នុងនាមជាបញ្ជីការដ្ឋាន (Registry) ផងដែរ។ការជួបពិភាក្សានេះធ្វើឡើងក្រោមក្របខណ្ឌ UNCLOS និងជាផ្នែកមួយនៃដំណើរការផ្សះផ្សារវាងភាគីពាក់ព័ន្ធ។ចំពោះលទ្ធផលនៃកិច្ចប្រជុំបិទទ្វារនេះ ភាគីកម្ពុជាពុំទាន់បានប្រកាសអំពីលទ្ធផលនៅទ្បើយទេ៕

Comments

Loading comments…