គិតត្រឹមរសៀលនេះ ភាគីថៃមិនទាន់បានដោះលែងកងទ័ពកម្ពុជា ១៨រូបទៀតនៅឡើយទេ ខណៈកម្ពុជាសូមបន្តអំពាវនាវភាគីថៃ សូមដោះលែងកងកម្លាំងកម្ពុជាទាំង ១៨រូបទៀត មកកម្ពុជាវិញឱ្យបានឆាប់រហ័ស។ នេះបើតាមការអះអាងរបស់លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែសីហា ក្នុងសន្និសិទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







