Skip to main content
Preah Sihanouk Provincial Television
Log in

All news

Browse published news or choose a section for related reporting.

ក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើនិងផលិតផលកសិផលនៅកម្ពុជា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែសីហា  នាទីស្ដីការក្រសួងពាណិជ្ជកម្ម។ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន បានពិភាក្សាអំពីបច្ចុប្បន្នភាពនៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើ

ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីកម្ពុជាគ្រោងធ្វើទស្សនកិច្ចទៅចិននៅដើមខែកញ្ញា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នាដើមខែកញ្ញាខាងមុខ។ ព្រះរាជដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ទិវាជ័យជំនះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងប៉េកាំង។ដំណឹងនូវព្រះរ

ការចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ជាងរយៈពេល២០ថ្ងៃហើយ ថៃនៅមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិនៅឡើយ

តាមការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សភាពការណ៍តាមព្រំដែនកម្ពុជា និងថៃមានសភាពស្ងប់ស្ងាត់ តែមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោក

សម្តេចហ៊ុន សែនឆ្លើយតបនឹងកាសែតថៃថាច្បាប់ទម្លាប់ត្រូវបំផ្លាញដោយពួកឈ្លានពាន

«ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន»។ នេះជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះលើបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី១៨សីហា ដោយឆ្លើយតបទៅកាន់កាសែតថៃដែលចុះផ្សាយថា «លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត នឹងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ»។បើតាមខ្លឹមសាររបស់សម្តេចតេជោ បានបញ្ជាក់ថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។សម