ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស ៤ នាក់នៅរដ្ឋ Oregon សហរដ្ឋអាមេរិក ខណៈខ្មាន់កាំភ្លើងជាក្មេងប្រុសវ័យ ១៦ ឆ្នាំ
ក្មេងប្រុសវ័យ ១៦ ឆ្នាំម្នាក់បានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅសាលារៀនមួយកន្លែងក្នុងទីក្រុងបេន (Bend) រដ្ឋអូរីហ្គិន (Oregon) សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្ស ៤ នាក់ ក្នុងនោះមានកុមារ ៣ នាក់ និងគ្រូបង្រៀនម្នាក់ មុនពេលខ្មាន់កាំភ្លើង ត្រូវបាញ់សម្លាប់ដោយពលរដ្ឋដែលមានកាំភ្លើង។ ប៉ូលិសបានឱ្យដឹងថា ជនដៃដល់បានចូលទៅក្នុងសាលាដោយបាញ់ទម្លុះទ្វារដែលចាក់សោ នឹងបើកការបាញ់ប្រហារយ៉ាងកម្រោល ខណៈដែលជនរងគ្រោះដែលស្លាប់ គឺជាកុមារដែលមានអាយុ ៥ ឆ្នាំ ៨ ឆ្នាំ ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់។
ខ្លឹមសារប្រភព
ក្មេងប្រុសវ័យ ១៦ ឆ្នាំម្នាក់បានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅសាលារៀនមួយកន្លែងក្នុងទីក្រុងបេន (Bend) រដ្ឋអូរីហ្គិន (Oregon) សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្ស ៤ នាក់ ក្នុងនោះមានកុមារ ៣ នាក់ និងគ្រូបង្រៀនម្នាក់ មុនពេលខ្មាន់កាំភ្លើង ត្រូវបាញ់សម្លាប់ដោយពលរដ្ឋដែលមានកាំភ្លើង។
ប៉ូលិសបានឱ្យដឹងថា ជនដៃដល់បានចូលទៅក្នុងសាលាដោយបាញ់ទម្លុះទ្វារដែលចាក់សោ នឹងបើកការបាញ់ប្រហារយ៉ាងកម្រោល ខណៈដែលជនរងគ្រោះដែលស្លាប់ គឺជាកុមារដែលមានអាយុ ៥ ឆ្នាំ ៨ ឆ្នាំ ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់។ ភ្លាមៗនោះ ពលរដ្ឋដែលរស់នៅក្បែរសាលារៀន បានជួយធ្វើអន្តរាគមន៍ ដោយសម្រេចបាញ់សម្លាប់ក្មេងប្រុសដៃដល់ម្នាក់នេះ ឲ្យស្លាប់នៅនឹងកន្លែង។
គួរបញ្ជាក់ផងដែរថា មូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ នៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11999",
"languageVersionId": "4131",
"visibilityVersion": "5",
"versionToken": "a1.SglcRp_R7g8dwIlmNmmjPa_-7odbo_nNDHQI-PF_4Fk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
