ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស ៤ នាក់នៅរដ្ឋ Oregon សហរដ្ឋអាមេរិក ខណៈខ្មាន់កាំភ្លើងជាក្មេងប្រុសវ័យ ១៦ ឆ្នាំ

ទូច សុវណ្ណរិទ្ធី

ក្មេងប្រុសវ័យ ១៦ ឆ្នាំម្នាក់បានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅសាលារៀនមួយកន្លែងក្នុងទីក្រុងបេន (Bend) រដ្ឋអូរីហ្គិន (Oregon) សហរដ្ឋអាមេរិក ដោយបានផ្តាច់ជីវិតមនុស្ស ៤ នាក់ ក្នុងនោះមានកុមារ ៣ នាក់ និងគ្រូបង្រៀនម្នាក់ មុនពេលខ្មាន់កាំភ្លើង ត្រូវបាញ់សម្លាប់ដោយពលរដ្ឋដែលមានកាំភ្លើង។

ប៉ូលិសបានឱ្យដឹងថា ជនដៃដល់បានចូលទៅក្នុងសាលាដោយបាញ់ទម្លុះទ្វារដែលចាក់សោ នឹងបើកការបាញ់ប្រហារយ៉ាងកម្រោល ខណៈដែលជនរងគ្រោះដែលស្លាប់ គឺជាកុមារដែលមានអាយុ ៥ ឆ្នាំ ៨ ឆ្នាំ ១១ឆ្នាំ និងគ្រូបង្រៀនម្នាក់។ ភ្លាមៗនោះ ពលរដ្ឋដែលរស់នៅក្បែរសាលារៀន បានជួយធ្វើអន្តរាគមន៍ ដោយសម្រេចបាញ់សម្លាប់ក្មេងប្រុសដៃដល់ម្នាក់នេះ ឲ្យស្លាប់នៅនឹងកន្លែង។

គួរបញ្ជាក់ផងដែរថា មូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ នៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។អត្ថបទដោយ៖ រិទ្ធី