ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទស្សនាវិមាន Dolmabahceនិងព្រះវិហារឥស្លាម Hagia Sophia

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមាន Dolmabahce (អតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ ដែលស្ថិតនៅតាមច្រកសមុទ្រ Bosphorus) ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។ វិមាន Dolmabahçe Palace គឺជាវិមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលស្ថិតនៅតាមមាត់ច្រកសមុទ្រ Bosphorus។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមាន Dolmabahce (អតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ ដែលស្ថិតនៅតាមច្រកសមុទ្រ Bosphorus) ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។ វិមាន Dolmabahçe Palace គឺជាវិមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលស្ថិតនៅតាមមាត់ច្រកសមុទ្រ Bosphorus។ វិមាននេះមានស្ថាបត្យកម្មដ៏ប្រណីត លាយបញ្ចូលរចនាបថអឺរ៉ុប និងអូតូម៉ង់ ហើយជានិមិត្តរូបមួយនៃប្រវត្តិសាស្ត្ររបស់ចក្រភពអូតូម៉ង់។ វិមាននេះត្រូវបានសាងសង់តាមព្រះរាជបញ្ជារបស់ស៊ុលតង់ អាប់ឌុលមេជីត (Sultan Abdülmecid) ចាប់ពីឆ្នាំ១៨៤៣ និងបញ្ចប់នៅឆ្នាំ១៨៥៦។ ចាប់ពីពេលនោះ វាបានក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ព្រះរាជវាំង និងកិច្ចការរដ្ឋរបស់ចក្រភពអូតូម៉ង់។ ព្រះវិហារឥស្លាម ហាគៀ សូហ្វៀ (Hagia Sophia) ឬឈ្មោះតួកគីថា Ayasofya គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។ សំណង់បច្ចុប្បន្នត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២–៥៣៧ ក្រោមការដឹកនាំរបស់អធិរាជប៊ីហ្សង់ទីន ចាស្ទីនៀនទី១ (Justinian I)។ អ្វីដែលធ្វើឱ្យវិមាននេះល្បីល្បាញគឺស្ថាបត្យកម្មដ៏អស្ចារ្យ៖ មានដំបូលមូលដ៏ធំ និងសសរដ៏មហិមា។សិល្បៈពីសាសនាពីរ មានទាំងស្នាដៃសិល្បៈគ្រិស្តសាសនាបុរាណ និងអក្សរផ្ចង់ឥស្លាម។តម្លៃបេតិកភណ្ឌពិភពលោក៖ ជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO ក្នុងតំបន់ប្រវត្តិសាស្ត្រអ៊ីស្តង់ប៊ុល។ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12162",
  "languageVersionId": "4235",
  "visibilityVersion": "5",
  "versionToken": "a1.KZF6ZfM-tQ4b0BQLV1wdhugdzFJ2tka7S59XRwMI0N4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។