ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន ៣ តំបន់អាស៊ី-អឺរ៉ុប និងវិលត្រឡប់មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ។ ការវិលត្រឡប់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅបណ្តាប្រទេសចំនួន ៣ ដែលជាស្ពានតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ។ ការវិលត្រឡប់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅបណ្តាប្រទេសចំនួន ៣ ដែលជាស្ពានតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី រួមមាន ឯកឧត្តម អ៊ីលហាំ អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់, ឯកឧត្តម រ៉េសិប តៃយីប អ៊ែរដូអាន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និងឯកឧត្តម កាស៊ីម-ហ្សូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ លទ្ធផលនៃដំណើរទស្សនកិច្ចនាពេលនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយទៀត ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12166",
  "languageVersionId": "4308",
  "visibilityVersion": "4",
  "versionToken": "a1.fb_GZ-6i5TBC_UedApi9dT0b8bJu46X-EwMzOVsjAuc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។