ស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះរៀបចំសណ្ដាប់ធ្នាប់ឆ្នេរ និងណែនាំអាជីវករកុំឱ្យរំលោភចិញ្ចើមផ្លូវសាធារណៈ
អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនៅតំបន់ឆ្នេរកែប ក្រុងកែប។ ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានអប់រំ និងណែនាំដល់អាជីវករទាំងអស់ឱ្យរៀបចំការដាក់តាំងលក់ទំនិញឱ្យមានរបៀបរៀបរយ ជៀសវាងការទន្ទ្រានចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ លើកកម្ពស់សោភណភាពឆ្នេរ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង៕
ខ្លឹមសារប្រភព
អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនៅតំបន់ឆ្នេរកែប ក្រុងកែប។
ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានអប់រំ និងណែនាំដល់អាជីវករទាំងអស់ឱ្យរៀបចំការដាក់តាំងលក់ទំនិញឱ្យមានរបៀបរៀបរយ ជៀសវាងការទន្ទ្រានចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ លើកកម្ពស់សោភណភាពឆ្នេរ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12205",
"languageVersionId": "4365",
"visibilityVersion": "4",
"versionToken": "a1.KPizOzrAh8ip42GEW7QVhSglXooHDFAe-s7InsAN7P4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
