អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនៅតំបន់ឆ្នេរកែប ក្រុងកែប។
ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានអប់រំ និងណែនាំដល់អាជីវករទាំងអស់ឱ្យរៀបចំការដាក់តាំងលក់ទំនិញឱ្យមានរបៀបរៀបរយ ជៀសវាងការទន្ទ្រានចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ លើកកម្ពស់សោភណភាពឆ្នេរ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង៕ដោយ៖ ប៉ៃ សុឃីម














