អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ខ្មែរ-ឥណ្ឌូនេស៊ី ៤នាក់ ទៅតុលាការ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ០៤នាក់ (ខ្មែរ ២នាក់ និងឥណ្ឌូនេស៊ី ២នាក់) ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដោយកម្លាំងជំនាញបានចុះបង្ក្រាបកាលពីវេលាម៉ោង ៤:១០ នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12208",
"languageVersionId": "4373",
"visibilityVersion": "4",
"versionToken": "a1.v3dG09zjXz8pZB41uUw5Uk3jZK6s0WNqxHlfwk2TGyo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
