ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរពិធីបុណ្យ «បុនអូដូរី» លើកទី១៨ រឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន

កាលពីររសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យប្រពៃណីជប៉ុន «បុនអូដូរី» (Bon Odori) លើកទី១៨ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចសហការលើកដំបូងរវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និងសមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតនិស្សិតជាច្រើនរូប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីររសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យប្រពៃណីជប៉ុន «បុនអូដូរី» (Bon Odori) លើកទី១៨ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចសហការលើកដំបូងរវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និងសមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតនិស្សិតជាច្រើនរូប។ ក្នុងនាមជាអតីតប្រធានសមាគម JAC ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុន អង្គការ JETRO និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រកម្មវិធីនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសរំឭកអនុស្សាវរីយ៍ដ៏កក់ក្តៅ និងការដឹងគុណចំពោះរដ្ឋាភិបាលព្រមទាំងប្រជាជនជប៉ុន ដែលបានផ្តល់ឱកាសអប់រំដល់និស្សិតកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានវប្បធម៌ដ៏រឹងមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា ពិធីបុណ្យនេះជាឱកាសដ៏ល្អសម្រាប់សហគមន៍ជប៉ុននៅកម្ពុជាក្នុងការរំឭកប្រពៃណីជាតិខ្លួន ក៏ដូចជាផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបានឈ្វេងយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ពីវប្បធម៌រដូវក្តៅដ៏ពេញនិយមរបស់ជប៉ុនផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន និងលោក តេហ្ស៊ូកា កូជី ប្រធានសមាគម JACAM បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍វប្បធម៌នេះនឹងបន្តរឹតចំណងសាមគ្គីភាព និងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតល្មួតថែមទៀត៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12284",
  "languageVersionId": "4414",
  "visibilityVersion": "4",
  "versionToken": "a1.oPEAwNqO84416HjEsNs5KxM9I0UoI5MM1xag5jAaZes"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។