ដំណឹងល្អពីបរិស្ថាន! គុណភាពខ្យល់នៅទូទាំងកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» ក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញថា បរិយាកាស និងគុណភាពខ្យល់នៅទូទាំងប្រទេសបន្តស្ថិតក្នុងកម្រិតល្អប្រសើរយ៉ាងខ្លាំង។ យោងតាមលទ្ធផលតាមដាន និងត្រួតពិនិត្យរបស់ក្រុមការងារជំនាញ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៨ ដល់វេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា កំហាប់ភាគល្អិតនិចល (PM2.5) ជាមធ្យមមានកម្រិតត្រឹមតែ ៦.៣៦ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងច្រើន។
ខ្លឹមសារប្រភព
ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញថា បរិយាកាស និងគុណភាពខ្យល់នៅទូទាំងប្រទេសបន្តស្ថិតក្នុងកម្រិតល្អប្រសើរយ៉ាងខ្លាំង។
យោងតាមលទ្ធផលតាមដាន និងត្រួតពិនិត្យរបស់ក្រុមការងារជំនាញ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៨ ដល់វេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា កំហាប់ភាគល្អិតនិចល (PM2.5) ជាមធ្យមមានកម្រិតត្រឹមតែ ៦.៣៦ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងច្រើន។ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) គឺស្ថិតក្នុងកម្រិត «ល្អណាស់» (និមិត្តសញ្ញាពណ៌ខៀវ)។
ស្ថានភាពគុណភាពខ្យល់កម្រិតល្អណាស់នេះ បានគ្របដណ្ដប់លើរាជធានី-ខេត្តទាំង ២៥ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, តាកែវ, កំពត, កែប, ព្រះសីហនុ, កោះកុង, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, ព្រៃវែង, ស្វាយរៀង និងខេត្តត្បូងឃ្មុំ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12286",
"languageVersionId": "4421",
"visibilityVersion": "5",
"versionToken": "a1.ZMuzi6MG8YxJ9xled9GjDr7x_DuXb_jYOyBsnusqXRc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
