កម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នៅចិន!
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងហ័ងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងមានប្រទេសនិងអង្គការអន្តរជាតិចូលរួមចំនួន ២៥។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ចំនួន៣គឺ៖ ១.
ខ្លឹមសារប្រភព
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងហ័ងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងមានប្រទេសនិងអង្គការអន្តរជាតិចូលរួមចំនួន ២៥។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ចំនួន៣គឺ៖
១.ការប្រកាសអំពីសមាជិកថ្មី
២.វិសោធនកម្មលក្ខន្តិកៈ និង៣.របាយការណ៍ការងារសម្រាប់ឆ្នាំ ២០២៥-២០២៦ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦-២០២៧។
ចំពោះកិច្ចប្រជុំនេះ គណៈប្រតិភូដែលបានអញ្ជើញចូលរួមរួមមាន៖ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ចូលរួមក្នុងនាមជាអគ្គលេខាធិការនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ចូលរួមតំណាងកម្ពុជាក្នុងនាមជាប្រទេសសមាជិក លោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក។
សូមបញ្ជាក់ថា សព្វថ្ងៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីមានប្រទេសជាសមាជិកចំនួន១៦ប្រទេសអង្កេតការណ៍ចំនួន៥ និងប្រទេសដៃគូចំនួន ៥៕ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "14592",
"languageVersionId": "9699",
"visibilityVersion": "4",
"versionToken": "a1.JN8Krr0X-V4w-htJcD8ZzZP5PfdIDe_iADc1YrMFewk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
