ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចុះរឹតបន្តឹងការអនុវត្តច្បាប់ អប់រំផ្សព្វផ្សាយ និងផាកពិន័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ ៖ អនុវត្តតាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះរួមបញ្ចូលទាំងការរឹតបន្តឹងការផាកពិន័យចំពោះបទល្មើសជាក់ស្តែង ទន្ទឹមគ្នានឹងការផ្សព្វផ្សាយ និងអប់រំកែប្រែឥរិយាបថដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ ៖ អនុវត្តតាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះរួមបញ្ចូលទាំងការរឹតបន្តឹងការផាកពិន័យចំពោះបទល្មើសជាក់ស្តែង ទន្ទឹមគ្នានឹងការផ្សព្វផ្សាយ និងអប់រំកែប្រែឥរិយាបថដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ កម្លាំងជំនាញបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗ រួមមាន៖ បើកបរត្រូវគោរពតាមល្បឿនកំណត់ មិនត្រូវវ៉ាជែងក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍យ៉ាងម៉ឺងម៉ាត់គោរពសិទ្ធិអាទិភាព និងប្រកាន់យកនូវការយោគយល់អធ្យាស្រ័យខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀនជាដាច់ខាត។ វិធានការទាំងនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ និងបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកដំណើរគ្រប់រូប៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12438",
  "languageVersionId": "4640",
  "visibilityVersion": "5",
  "versionToken": "a1.igK5eQDi8OaXsDDHEoXWvLdKN8NkBdduNZvsOtWJPyc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។