កំណត់ត្រាថ្មី! បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាអ្នកដំណើរសម្រាប់រយៈពេល ៩ ខែដំបូងឆ្នាំ ២០២៦
យោងតាមក្រុមហ៊ុនផ្លូវដែកចិន (China Railway) បានឱ្យដឹងថា បណ្តាញផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរចំនួន ៣.៧១ ពាន់លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៤.៨% ដែលក្លាយជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ ក្នុងរយៈពេល ៩ ខែនេះ បណ្តាញផ្លូវដែកបានដំណើរការរថភ្លើងដឹកអ្នកដំណើរជាមធ្យមចំនួន ១១.៥១១ គ្រឿងក្នុងមួយថ្ងៃ ដែលកើនឡើង ៥.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។
ខ្លឹមសារប្រភព
យោងតាមក្រុមហ៊ុនផ្លូវដែកចិន (China Railway) បានឱ្យដឹងថា បណ្តាញផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរចំនួន ៣.៧១ ពាន់លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៤.៨% ដែលក្លាយជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។
ក្នុងរយៈពេល ៩ ខែនេះ បណ្តាញផ្លូវដែកបានដំណើរការរថភ្លើងដឹកអ្នកដំណើរជាមធ្យមចំនួន ១១.៥១១ គ្រឿងក្នុងមួយថ្ងៃ ដែលកើនឡើង ៥.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុន China Railway បានបញ្ជាក់ថា ត្រឹមរយៈពេល ៩ ខែដំបូង មានរថភ្លើងទេសចរណ៍ចំនួន ២៨៦០ គ្រឿងត្រូវបានដាក់ឱ្យដំណើរការទូទាំងប្រទេស ដែលកើនឡើង ២៥.៥% បើធៀបនឹងឆ្នាំមុន។
បន្ថែមពីនេះ បណ្តាញផ្លូវដែក ក៏បានដំណើរការរថភ្លើងពិសេសចំនួន ៩៤៧ គ្រឿងសម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាផងដែរ ដែលបានជួយជំរុញយ៉ាងខ្លាំងដល់វិស័យម្ហូបអាហារ សណ្ឋាគារ និងទេសចរណ៍វប្បធម៌។
ការធ្វើដំណើរតាមផ្លូវដែកឆ្លងដែនក៏បន្តមានកំណើនខ្ពស់ ដោយផ្លូវរថភ្លើង ចិន-ឡាវ (China-Laos Railway) បានដឹកជញ្ជូនអ្នកដំណើរឆ្លងដែនចំនួន ២៦៥.០០០ នាក់ កើនឡើង ៣៧.៨% ខណៈផ្លូវដែកល្បឿនលឿន Guangzhou-Shenzhen-Hong Kong បានទទួលអ្នកដំណើរឆ្លងដែនជាង ២៥.៨ លាននាក់ កើនឡើង ១១.៨%។
គឹមត្រឹមដំណាច់ឆ្នាំ ២០២៥ ប្រវែងផ្លូវដែកសរុបរបស់ប្រទេសចិន បានឈានដល់ ១៦៥.០០០ គីឡូម៉ែត្រ ដែលក្នុងនោះរួមមានផ្លូវដែកល្បឿនលឿនជាង ៥០.០០០ គីឡូម៉ែត្រ ស្របពេលដែលបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៧០.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣៥ ខណៈដែលនៅពេលសាងសង់រួច បណ្តាញនេះនឹងតភ្ជាប់ទីក្រុងធំៗ ទីក្រុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "12609",
"languageVersionId": "5004",
"visibilityVersion": "5",
"versionToken": "a1.91R1Yai5NZtU7LQkurn02IxmxqwWhj2q4_54WgvG48w"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
