ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ថ្ងៃខួបកំណើត សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកក្តីស្រឡាញ់ និងផ្តល់កម្លាំងចិត្តដល់កុមារ និងនិស្សិតពិការភាព

ភ្នំពេញ៖ ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រើសរើសចែករំលែកក្តីស្រឡាញ់ ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារ និងនិស្សិតគថ្លង់ និងពិការភាព ដែលជាការចែករំលែកដ៏មានអត្ថន័យក្នុងឱកាសពិសេសនេះនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០.១០.២០២៦។ ការផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការចែករំលែកក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កុមារ និងយុវជនដែលមានពិការភាព ដើម្បីបន្តការសិក្សា និងការរស់នៅប្រកបដោយសេចក្តីសង្ឃឹម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រើសរើសចែករំលែកក្តីស្រឡាញ់ ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារ និងនិស្សិតគថ្លង់ និងពិការភាព ដែលជាការចែករំលែកដ៏មានអត្ថន័យក្នុងឱកាសពិសេសនេះនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០.១០.២០២៦។ ការផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការចែករំលែកក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កុមារ និងយុវជនដែលមានពិការភាព ដើម្បីបន្តការសិក្សា និងការរស់នៅប្រកបដោយសេចក្តីសង្ឃឹម។ ស្នាមញញឹម និងការលើកទឹកចិត្តក្នុងឱកាសនេះ បានរំលេចពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនគ្រប់រូប ដោយមិនប្រកាន់ពីសមត្ថភាព ឬពិការភាពឡើយ។ ពួកគេគួរទទួលបានឱកាសស្មើៗគ្នាក្នុងការសិក្សា ការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងសង្គម។ ទង្វើនៃការចែករំលែកក្នុងថ្ងៃខួបកំណើតនេះ ក៏ជាការរំលឹកថា តម្លៃនៃអំណោយមិនស្ថិតនៅលើទំហំ ឬតម្លៃសម្ភារៈនោះទេ ប៉ុន្តែស្ថិតនៅលើក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងស្នាមញញឹមដែលអាចបង្កើតក្តីសង្ឃឹមដល់អ្នកដទៃ។ ក្តីស្រឡាញ់មួយចំណែក អាចក្លាយជាកម្លាំងចិត្តដ៏ធំធេង ហើយអនុស្សាវរីយ៍ដ៏កក់ក្តៅក្នុងថ្ងៃពិសេសនេះ អាចបន្សល់ទុកនូវអត្ថន័យល្អៗសម្រាប់កុមារ និងនិស្សិតដែលបានទទួលការយកចិត្តទុកដាក់៕ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12606",
  "languageVersionId": "4690",
  "visibilityVersion": "4",
  "versionToken": "a1.iKdY-8NVCGbVI1OA1wLhNukJ5HfhGzv_4wFnk7OnQOo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។