ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សាលាអនុគណស្រុកព្រៃនប់ នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគល់ជូនរដ្ឋបាលស្រុក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្វះខាត

ខេត្តព្រះសីហនុ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលកើតចេញពីទឹកព្រះទ័យ និងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្ត ព្រមទាំងគណៈគ្រប់គ្រងអាស្រមទូទាំងស្រុកព្រៃនប់ តាមរយៈសាលាអនុគណស្រុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលស្រុកព្រៃនប់ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖អង្ករ ចំនួន ៧០០ គីឡូក្រាម មីចំនួន ២០ កេស ទឹកត្រី ចំនួន ១២ យួរ ទឹកស៊ីអ៊ីវ ចំនួន ១៤ យួរ ទឹកសុទ្ធ ចំនួន ១២ កេស ត្រីខកំប៉ុង ចំនួន ៤ យួរ ទឹកផ្លែឈើ ចំនួន ២០ កេស និង បច្ច័យ ចំនួន ៣,០០០,០០០ រៀល (បីលានរៀលគត់) លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាកាយវិការប្រកបដោយស្មារតីសាមគ្គីភាព និងការចែករំលែកទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកជាក់ស្ដែង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលកើតចេញពីទឹកព្រះទ័យ និងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្ត ព្រមទាំងគណៈគ្រប់គ្រងអាស្រមទូទាំងស្រុកព្រៃនប់ តាមរយៈសាលាអនុគណស្រុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦  ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលស្រុកព្រៃនប់ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖អង្ករ ចំនួន ៧០០ គីឡូក្រាម មីចំនួន ២០ កេស ទឹកត្រី ចំនួន ១២ យួរ ទឹកស៊ីអ៊ីវ ចំនួន ១៤ យួរ ទឹកសុទ្ធ ចំនួន ១២ កេស ត្រីខកំប៉ុង ចំនួន ៤ យួរ ទឹកផ្លែឈើ ចំនួន ២០ កេស និង បច្ច័យ ចំនួន ៣,០០០,០០០ រៀល (បីលានរៀលគត់) លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាកាយវិការប្រកបដោយស្មារតីសាមគ្គីភាព និងការចែករំលែកទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកជាក់ស្ដែង។ ក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរដ្ឋបាលស្រុកព្រៃនប់ សូមលំឱនកាយបួងសួង និងប្រសិទ្ធពរជ័យថ្វាយ-ជូន ព្រះចៅអធិការគ្រប់វត្ត គណៈគ្រប់គ្រងអាស្រម ព្រមទាំងសប្បុរសជនទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12614",
  "languageVersionId": "4749",
  "visibilityVersion": "5",
  "versionToken": "a1.Iu0dDDnIze-CuVleDxECXGxIoQt43k5tt4a6ZkxR3fQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។