ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលាអនុគណស្រុកព្រៃនប់ នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគល់ជូនរដ្ឋបាលស្រុក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្វះខាត

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលកើតចេញពីទឹកព្រះទ័យ និងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្ត ព្រមទាំងគណៈគ្រប់គ្រងអាស្រមទូទាំងស្រុកព្រៃនប់ តាមរយៈសាលាអនុគណស្រុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលស្រុកព្រៃនប់ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖អង្ករ ចំនួន ៧០០ គីឡូក្រាម មីចំនួន ២០ កេស ទឹកត្រី ចំនួន ១២ យួរ ទឹកស៊ីអ៊ីវ ចំនួន ១៤ យួរ ទឹកសុទ្ធ ចំនួន ១២ កេស ត្រីខកំប៉ុង ចំនួន ៤ យួរ ទឹកផ្លែឈើ ចំនួន ២០ កេស និង បច្ច័យ ចំនួន ៣,០០០,០០០ រៀល (បីលានរៀលគត់) លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាកាយវិការប្រកបដោយស្មារតីសាមគ្គីភាព និងការចែករំលែកទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកជាក់ស្ដែង។

ខេត្តព្រះសីហនុ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលកើតចេញពីទឹកព្រះទ័យ និងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្ត ព្រមទាំងគណៈគ្រប់គ្រងអាស្រមទូទាំងស្រុកព្រៃនប់ តាមរយៈសាលាអនុគណស្រុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦  ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលស្រុកព្រៃនប់ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖អង្ករ ចំនួន ៧០០ គីឡូក្រាម មីចំនួន ២០ កេស ទឹកត្រី ចំនួន ១២ យួរ ទឹកស៊ីអ៊ីវ ចំនួន ១៤ យួរ ទឹកសុទ្ធ ចំនួន ១២ កេស ត្រីខកំប៉ុង ចំនួន ៤ យួរ ទឹកផ្លែឈើ ចំនួន ២០ កេស និង បច្ច័យ ចំនួន ៣,០០០,០០០ រៀល (បីលានរៀលគត់)
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានមានប្រសាសន៍ថា ការចូលរួមឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាកាយវិការប្រកបដោយស្មារតីសាមគ្គីភាព និងការចែករំលែកទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកជាក់ស្ដែង។


ក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរដ្ឋបាលស្រុកព្រៃនប់ សូមលំឱនកាយបួងសួង និងប្រសិទ្ធពរជ័យថ្វាយ-ជូន ព្រះចៅអធិការគ្រប់វត្ត គណៈគ្រប់គ្រងអាស្រម ព្រមទាំងសប្បុរសជនទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…