ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរជាតិព្រះវិហារបន្តអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅ ២៩ ទីតាំង

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចុះអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដោយកំណត់ការងារនៅតាមទីតាំងសំខាន់ៗចំនួន ២៩ ក្នុងបរិវេណប្រាសាទ ដើម្បីទប់ស្កាត់ហានិភ័យនៃការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់បុរាណ។ តាមផែនការអនុវត្តការងារ ទីតាំងទាំង ២៩ រួមមាន៖ គោបុរៈទី១ ចំនួន ១០ ទីតាំង, គោបុរៈទី២ ចំនួន ៨ ទីតាំង, ស្ពានហាលរវាងគោបុរៈទី២ និងទី៣ ចំនួន ២ ទីតាំង, គោបុរៈទី៣ ចំនួន ៥ ទីតាំង, គោបុរៈទី៤ ចំនួន ១ ទីតាំង, ស្ពានហាលរវាងគោបុរៈទី៤ និងទី៥ ចំនួន ១ ទីតាំង, គោបុរៈទី៥ ចំនួន ១ ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ត្រង់ថ្នាក់ទី១ នៃជណ្តើរបុរាណខាងជើង ចំនួន ១ ទីតាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចុះអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដោយកំណត់ការងារនៅតាមទីតាំងសំខាន់ៗចំនួន ២៩ ក្នុងបរិវេណប្រាសាទ ដើម្បីទប់ស្កាត់ហានិភ័យនៃការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់បុរាណ។ តាមផែនការអនុវត្តការងារ ទីតាំងទាំង ២៩ រួមមាន៖ គោបុរៈទី១ ចំនួន ១០ ទីតាំង, គោបុរៈទី២ ចំនួន ៨ ទីតាំង, ស្ពានហាលរវាងគោបុរៈទី២ និងទី៣ ចំនួន ២ ទីតាំង, គោបុរៈទី៣ ចំនួន ៥ ទីតាំង, គោបុរៈទី៤ ចំនួន ១ ទីតាំង, ស្ពានហាលរវាងគោបុរៈទី៤ និងទី៥ ចំនួន ១ ទីតាំង, គោបុរៈទី៥ ចំនួន ១ ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ត្រង់ថ្នាក់ទី១ នៃជណ្តើរបុរាណខាងជើង ចំនួន ១ ទីតាំង។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ គម្រោងនេះបានអនុវត្តការងារអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់រួចមកហើយ នៅចំនួន ២៣ ទីតាំង ចាប់ពីគោបុរៈទី១ រហូតដល់គោបុរៈទី៥។ គម្រោងនេះមានគោលបំណងពង្រឹងសុវត្ថិភាពសំណង់ប្រាសាទ ទប់ស្កាត់ការដួលរលំ និងកាត់បន្ថយការខូចខាតដែលអាចកើតមាន ព្រមទាំងការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រាសាទព្រះវិហារ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពរបស់ប្រាសាទ មុនឈានទៅអនុវត្តការងារជួសជុលនៅពេលអនាគត។អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12924",
  "languageVersionId": "5769",
  "visibilityVersion": "5",
  "versionToken": "a1.cs_v1CNxqjjZMR8qMXv3XufSNzupZqke_QmZrbCEpkA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។