ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរជាតិព្រះវិហារបន្តអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅ ២៩ ទីតាំង

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចុះអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដោយកំណត់ការងារនៅតាមទីតាំងសំខាន់ៗចំនួន ២៩ ក្នុងបរិវេណប្រាសាទ ដើម្បីទប់ស្កាត់ហានិភ័យនៃការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់បុរាណ។ តាមផែនការអនុវត្តការងារ ទីតាំងទាំង ២៩ រួមមាន៖ គោបុរៈទី១ ចំនួន ១០ ទីតាំង, គោបុរៈទី២ ចំនួន ៨ ទីតាំង, ស្ពានហាលរវាងគោបុរៈទី២ និងទី៣ ចំនួន ២ ទីតាំង, គោបុរៈទី៣ ចំនួន ៥ ទីតាំង, គោបុរៈទី៤ ចំនួន ១ ទីតាំង, ស្ពានហាលរវាងគោបុរៈទី៤ និងទី៥ ចំនួន ១ ទីតាំង, គោបុរៈទី៥ ចំនួន ១ ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ត្រង់ថ្នាក់ទី១ នៃជណ្តើរបុរាណខាងជើង ចំនួន ១ ទីតាំង។

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានចុះអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដោយកំណត់ការងារនៅតាមទីតាំងសំខាន់ៗចំនួន ២៩ ក្នុងបរិវេណប្រាសាទ ដើម្បីទប់ស្កាត់ហានិភ័យនៃការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់បុរាណ។

តាមផែនការអនុវត្តការងារ ទីតាំងទាំង ២៩ រួមមាន៖ គោបុរៈទី១ ចំនួន ១០ ទីតាំង, គោបុរៈទី២ ចំនួន ៨ ទីតាំង, ស្ពានហាលរវាងគោបុរៈទី២ និងទី៣ ចំនួន ២ ទីតាំង, គោបុរៈទី៣ ចំនួន ៥ ទីតាំង, គោបុរៈទី៤ ចំនួន ១ ទីតាំង, ស្ពានហាលរវាងគោបុរៈទី៤ និងទី៥ ចំនួន ១ ទីតាំង, គោបុរៈទី៥ ចំនួន ១ ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ត្រង់ថ្នាក់ទី១ នៃជណ្តើរបុរាណខាងជើង ចំនួន ១ ទីតាំង។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ គម្រោងនេះបានអនុវត្តការងារអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់រួចមកហើយ នៅចំនួន ២៣ ទីតាំង ចាប់ពីគោបុរៈទី១ រហូតដល់គោបុរៈទី៥។

គម្រោងនេះមានគោលបំណងពង្រឹងសុវត្ថិភាពសំណង់ប្រាសាទ ទប់ស្កាត់ការដួលរលំ និងកាត់បន្ថយការខូចខាតដែលអាចកើតមាន ព្រមទាំងការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រាសាទព្រះវិហារ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពរបស់ប្រាសាទ មុនឈានទៅអនុវត្តការងារជួសជុលនៅពេលអនាគត។អត្ថបទដោយ៖ សុភ័ក្រ្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…