ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កោះឫស្សីសម្រស់ធម្មជាតិដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ

កោះឫស្សីគឺជាកោះមួយក្នុងចំណោមក្រុមកោះតូចៗនៅខេត្តព្រះសីហនុស្ថិតនៅចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីឆ្នេរក្រុងព្រះសីហនុ កោះនេះស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កោះឫស្សីកាលពីអតីតកាល កោះនេះត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងតូចមួយរបស់កងទ័ពជើងទឹកកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កោះឫស្សីគឺជាកោះមួយក្នុងចំណោមក្រុមកោះតូចៗនៅខេត្តព្រះសីហនុស្ថិតនៅចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីឆ្នេរក្រុងព្រះសីហនុ កោះនេះស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កោះឫស្សីកាលពីអតីតកាល កោះនេះត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងតូចមួយរបស់កងទ័ពជើងទឹកកម្ពុជា។ ប៉ុន្តែដោយសារការអភិវឌ្ឍទីក្រុងព្រះសីហនុ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរ កោះនេះបានចាប់ផ្តើមទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែច្រើន រួមផ្សំនិងទេសភាពដ៏ស្រស់ត្រកាល ឆ្នេរខ្សាច់សក្បោះ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ ក្រុមហ៊ុនវិនិយោគ Citystar បានដាក់ចេញគម្រោងអភិវឌ្ឍសហគមន៍វីឡាដែលមានដង់ស៊ីតេទាប និងសណ្ឋាគារប្រណីត ដោយ អនុវត្តតាមស្តង់ដារវាយតម្លៃ និងវិញ្ញាបនបត្រនិរន្តរភាពបរិស្ថានរបស់ EarthCheck ហើយបច្ចុប្បន្ននេះបានបើកបម្រើដល់វិស័យសណ្ឋាគារ ។ សព្វថ្ងៃ កោះឫស្សីត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តសម្រស់ធម្មជាតិ និងការសម្រាកលំហែកាយក្បែរមាត់សមុទ្រ។ ការអភិវឌ្ឍកោះនេះក៏បង្ហាញពីការផ្លាស់ប្តូរពីទីតាំងដែលធ្លាប់មានការប្រើប្រាស់ផ្នែកយោធា ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ទេសចរណ៍ និងការវិនិយោគផងដែរ។ កោះឫស្សី ជាផ្នែកមួយនៃសម្រស់ធម្មជាតិកម្ពុជា ដែលភ្ជាប់ភាពស្ងប់ស្ងាត់នៃកោះសមុទ្រ ជាមួយនឹងឱកាសអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13454",
  "languageVersionId": "5918",
  "visibilityVersion": "5",
  "versionToken": "a1.JH3nxLK3fwLJmPF_Hz3QHCMpWQJZ_6MaCrv-rbPj0Mo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។