ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-ជប៉ុន ចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការចម្រុះ ជាយុទ្ធសាស្ត្រផ្លូវការក្នុងការដោះស្រាយបញ្ហារបស់ធុរជនជប៉ុននៅកម្ពុជាបានទាន់ពេលវេលា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Ishizuki Hideo ព្រមទាំងបង្ហាញជំនឿថា តាមរយៈបទពិសោធន៍ និងសមត្ថភាពរបស់ឯកឧត្តមឯកអគ្គរាជទូត ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន នឹងកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Ishizuki Hideo ព្រមទាំងបង្ហាញជំនឿថា តាមរយៈបទពិសោធន៍ និងសមត្ថភាពរបស់ឯកឧត្តមឯកអគ្គរាជទូត ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន នឹងកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីប្រទេសជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគផ្ទាល់ពីក្រុមហ៊ុនជប៉ុន។ ជាមួយគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលរៀបចំឡើងជាប្រចាំចំនួន២ដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំនេះជាវេទិកាយុទ្ធសាស្ត្រផ្លូវការសម្រាប់ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារបស់ធុរជនជប៉ុននៅកម្ពុជា ឱ្យបានទាន់ពេលវេលា៕អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13461",
  "languageVersionId": "5941",
  "visibilityVersion": "5",
  "versionToken": "a1.WyX4eQ_3OJ6B7jw8bI--9DKNgdU0CNx2s0CCfph1V88"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។