ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រះមហាក្សត្រកម្ពុជាទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន ខណៈឆ្នាំ២០២៧នឹងឈានដល់ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដល់ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលក្រាបបង្គំគាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម Senen T. Mangalile មានបទពិសោធន៍ការទូតយ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យកិច្ចការកុងស៊ុល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដល់ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលក្រាបបង្គំគាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម Senen T. Mangalile មានបទពិសោធន៍ការទូតយ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យកិច្ចការកុងស៊ុល។ លោកធ្លាប់បំពេញតួនាទីជាជំនួយការរដ្ឋលេខាធិការនៃការិយាល័យកិច្ចការកុងស៊ុល នៃក្រសួងការបរទេសហ្វីលីពីន ជាអគ្គកុងស៊ុលនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ព្រមទាំងជាកុងស៊ុលនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ក្រៅពីនេះ លោកធ្លាប់បម្រើការជារដ្ឋមន្ត្រីនៅស្ថានទូតហ្វីលីពីនប្រចាំទីក្រុងប៊ែន ប្រទេសស្វីស និងជាភារធារីស្តីទីនៅស្ថានទូតហ្វីលីពីនប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី។ នៅក្រសួងការបរទេសហ្វីលីពីន លោកក៏ធ្លាប់ទទួលបន្ទុកការងារពាក់ព័ន្ធនឹងកិច្ចការសហរដ្ឋអាមេរិក និងកាណាដា ពិធីការការទូត និងកិច្ចការអាស៊ាន ព្រមទាំងបានបំពេញការងារនៅការិយាល័យពិធីការប្រធានាធិបតី ក្នុងវិមាន Malacañang ផងដែរ។ ការចូលកាន់តំណែងរបស់ឯកឧត្តម Senen T. Mangalile កើតឡើងក្នុងពេលដែលកម្ពុជា និងហ្វីលីពីនកំពុងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៧ ហើយនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្របដណ្តប់លើវិស័យជាច្រើន រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អប់រំ វប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការពារជាតិ និងសន្តិសុខ។ ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជា និងហ្វីលីពីនក៏មានកិច្ចសហការក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។ បេសកកម្មការទូតរបស់ឯកឧត្តម Senen T. Mangalile ត្រូវបានរំពឹងថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការជំរុញផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន៕អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13320",
  "languageVersionId": "6642",
  "visibilityVersion": "5",
  "versionToken": "a1.jrowvbtlbWdHe23TqyIufTLED1hsYJGiunc9tWn9MAA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។