រុស្ស៊ី យល់ព្រម បើកកិច្ចចរចាត្រីភាគី ដើម្បីបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និងបង្ហូរឈាមដ៏ខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងរកផ្លូវចេញឃើញ បន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់សម្រេចចិត្ត ចាប់ដៃគ្នា សារជាថ្មី ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលកាលពីថ្ងៃពុធ ទី២១ ខែតុលាម្សិលមិញនេះ ប្រទេសរុស្ស៊ីបានយល់ព្រមបើកកិច្ចចរចាត្រីភាគីជាថ្មីជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅខែក្រោយនេះ ក្នុងគោលបំណងបិទបញ្ចប់សង្រ្គាមមួយនេះ។ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារក្នុងទីក្រុងសេន ភីថឺ បឺក (St. Petersburg) រវាងមេដឹកនាំរុស្ស៊ី និងបេសកជនពិសេសអាមេរិក គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសយល់ព្រម ក្នុងការចាប់ផ្តើមការចរចាឡើងវិញ បន្ទាប់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13448",
"languageVersionId": "6820",
"visibilityVersion": "4",
"versionToken": "a1.doCKr8TcSS8g9yB2irAJVkmNAthq8fWHrV7840HcmMQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
