ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ រួមគ្នាយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងតំណាងមន្ទីរ-អង្គភាព កងកម្លាំង និងអាជីវករវិស័យឯកជនយ៉ាងច្រើនកុះករ ក្នុងកិច្ចប្រជុំបូកសរុប និងប្រមូលធាតុចូលលើវិស័យទេសចរណ៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង(ពិភាក្សាស្តីពីគុណតម្លៃរបស់ច្បាប់ស្តីពីទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌) ដើម្បីប្រមូលធាតុចូលបន្ថែម និងរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងខេត្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងតំណាងមន្ទីរ-អង្គភាព កងកម្លាំង និងអាជីវករវិស័យឯកជនយ៉ាងច្រើនកុះករ ក្នុងកិច្ចប្រជុំបូកសរុប និងប្រមូលធាតុចូលលើវិស័យទេសចរណ៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង(ពិភាក្សាស្តីពីគុណតម្លៃរបស់ច្បាប់ស្តីពីទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌) ដើម្បីប្រមូលធាតុចូលបន្ថែម និងរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងខេត្ត។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជា «វិស័យអាទិភាពខ្ពស់ និងជាឆ្អឹងខ្នងសេដ្ឋកិច្ច»។ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តបាននិងកំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម រួមមាន៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព និងរៀបចំប៉ុស្តិ៍សន្តិសុខប្រចាំការ ២៤ ម៉ោង ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស ការបង្កើតយុទ្ធនាការ «ផ្ទះមួយខ្នង ដាំដើមឈើមួយដើម»និងការរៀបចំបន្ទប់ទឹកសាធារណៈស្ដង់ដារតាមគោលដៅទេសចរណ៍ ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពទាក់ទាញ។ នាឱកាសនោះ ឯកឧត្តម កើត ពុទ្ធវរី បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍រងផលប៉ះពាល់ពីវិបត្តិសកលលោកយ៉ាងណាក៏ដោយ ក៏ក្រសួងទេសចរណ៍កំពុងជំរុញយុទ្ធនាការទេសចរណ៍ «រដូវកាលបៃតង» នៅតាមគោលដៅសំខាន់ៗទូទាំងប្រទេស ដោយក្នុងនោះ ខេត្តព្រះសីហនុ គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។ ឯកឧត្តមក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ដើម្បីជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13422",
  "languageVersionId": "6903",
  "visibilityVersion": "5",
  "versionToken": "a1.JFTJVxNp1a_ejHGKu1o5guJUY65ht111a49MjD26p80"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។