ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ រួមគ្នាយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងតំណាងមន្ទីរ-អង្គភាព កងកម្លាំង និងអាជីវករវិស័យឯកជនយ៉ាងច្រើនកុះករ ក្នុងកិច្ចប្រជុំបូកសរុប និងប្រមូលធាតុចូលលើវិស័យទេសចរណ៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង(ពិភាក្សាស្តីពីគុណតម្លៃរបស់ច្បាប់ស្តីពីទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌) ដើម្បីប្រមូលធាតុចូលបន្ថែម និងរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងខេត្ត។

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងតំណាងមន្ទីរ-អង្គភាព កងកម្លាំង និងអាជីវករវិស័យឯកជនយ៉ាងច្រើនកុះករ ក្នុងកិច្ចប្រជុំបូកសរុប និងប្រមូលធាតុចូលលើវិស័យទេសចរណ៍។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង(ពិភាក្សាស្តីពីគុណតម្លៃរបស់ច្បាប់ស្តីពីទេសចរណ៍ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌) ដើម្បីប្រមូលធាតុចូលបន្ថែម និងរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងខេត្ត។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជា «វិស័យអាទិភាពខ្ពស់ និងជាឆ្អឹងខ្នងសេដ្ឋកិច្ច»។

 
ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តបាននិងកំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម រួមមាន៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព និងរៀបចំប៉ុស្តិ៍សន្តិសុខប្រចាំការ ២៤ ម៉ោង ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស ការបង្កើតយុទ្ធនាការ «ផ្ទះមួយខ្នង ដាំដើមឈើមួយដើម»និងការរៀបចំបន្ទប់ទឹកសាធារណៈស្ដង់ដារតាមគោលដៅទេសចរណ៍ ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពទាក់ទាញ។


នាឱកាសនោះ ឯកឧត្តម កើត ពុទ្ធវរី បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍រងផលប៉ះពាល់ពីវិបត្តិសកលលោកយ៉ាងណាក៏ដោយ ក៏ក្រសួងទេសចរណ៍កំពុងជំរុញយុទ្ធនាការទេសចរណ៍ «រដូវកាលបៃតង» នៅតាមគោលដៅសំខាន់ៗទូទាំងប្រទេស ដោយក្នុងនោះ ខេត្តព្រះសីហនុ គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។ ឯកឧត្តមក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ដើម្បីជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…