ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-វៀតណាម គ្រោងបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ»នៅភ្នំពេញ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែម!

កាលពីរសៀលទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មបានអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំជំនួបតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម និងពិភាក្សាលើគំនិតផ្តួចផ្តើមចុះកិច្ចព្រមព្រៀងសហការរវាងផ្សារ KC Market, ក្រុមហ៊ុន Mekong Tay Ninh និងក្រុមហ៊ុន RNR INVESTMENT ក្នុងការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ។ តាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម, ពង្រឹងការតភ្ជាប់ធុរកិច្ច, ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ, ពង្រីកទីផ្សារ, បង្កើនឱកាសចែកចាយផលិតផល និងរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ ដើម្បីបង្កើតជាយន្តការតភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល និងអ្នកចែកចាយនៃប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផល ការផ្គូរផ្គងធុរកិច្ច និងការអភិវឌ្ឍបណ្តាញចែកចាយឱ្យកាន់តែមានប្រសិទ្ធភាព៕

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីរសៀលទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មបានអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំជំនួបតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម និងពិភាក្សាលើគំនិតផ្តួចផ្តើមចុះកិច្ចព្រមព្រៀងសហការរវាងផ្សារ KC Market, ក្រុមហ៊ុន Mekong Tay Ninh និងក្រុមហ៊ុន RNR INVESTMENT ក្នុងការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ។ តាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម, ពង្រឹងការតភ្ជាប់ធុរកិច្ច, ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ, ពង្រីកទីផ្សារ, បង្កើនឱកាសចែកចាយផលិតផល និងរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមបង្កើត«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅរាជធានីភ្នំពេញ ដើម្បីបង្កើតជាយន្តការតភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល និងអ្នកចែកចាយនៃប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផល ការផ្គូរផ្គងធុរកិច្ច និងការអភិវឌ្ឍបណ្តាញចែកចាយឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13616",
  "languageVersionId": "7385",
  "visibilityVersion": "3",
  "versionToken": "a1.cS0p1ZK0bUXJvNI922KQixQZCT9IK-8oPJHXWaGwtOw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។