ប្រមុខការទូតកម្ពុជាបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។ ក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការកសាងសន្តិភាព ស្តារ និងកសាងកម្ពុជាឡើងវិញ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ខ្លឹមសារប្រភព
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។
ក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការកសាងសន្តិភាព ស្តារ និងកសាងកម្ពុជាឡើងវិញ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមក៏បានលើកឡើងពីការចូលរួមរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងការពង្រឹងពហុភាគីនិយម។
ជាមួយគ្នានេះ កម្ពុជាបានសង្កត់ធ្ងន់លើការបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងគាំទ្រដល់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន និងប្រកបដោយចីរភាព នៅឆ្នាំ២០២៩។
ដោយឡែក លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកល។ លោកជំទាវក៏បានគូសបញ្ជាក់ពីកិច្ចសហការរវាងអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងស្ថាប័ន ពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន និងជំរុញការអភិវឌ្ឍដែលមិនទុកនរណាម្នាក់ចោល។
លោកជំទាវបានរំឭកព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ «ខ្មែររួបរួម ខ្មែរខ្លាំង» និងលើកឡើងពីពាក្យស្លោក «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ» ដើម្បីជំរុញស្មារតីសាមគ្គីភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបន្តពង្រឹងភាពជាដៃគូ ដោយផ្តោតលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅរកអនាគតដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់។អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "13740",
"languageVersionId": "7491",
"visibilityVersion": "4",
"versionToken": "a1.TBkRmMhflg7SpWgcSbbdTEBC32gyeYGnnqJ1oriHcdU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
