ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទិញមាសពេលឡើងថ្លៃ ឥឡូវធ្លាក់ចុះខ្លាំង១០០ដុល្លារ អ្នកទិញមុនកំពុងព្រួយបារម្ភ!

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង ១០០ដុល្លារក្នុងមួយអោន កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការកើនឡើងនៃតម្លៃប្រេងបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់យូរជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង ១០០ដុល្លារក្នុងមួយអោន កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការកើនឡើងនៃតម្លៃប្រេងបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងថា ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់យូរជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ យោងតាមទិន្នន័យជួញដូរ តម្លៃមាសភ្លាមៗ (Spot Gold) បានធ្លាក់ចុះ ២,៨៥% មកនៅត្រឹម ៤ ០១៤,៥៦ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីដើមខែសីហា។ ចំណែកមាសអាមេរិកសម្រាប់ការប្រគល់ជូននៅពេលអនាគត បានធ្លាក់ចុះ ២,២% មកនៅត្រឹម ៤ ០៦០,៤០ដុល្លារក្នុងមួយអោន នៅពេលបិទការជួញដូរ។ ដោយឡែក នៅទីផ្សារកម្ពុជាវិញ តាមតួលេខដែលបានរាយការណ៍ មាសមានតម្លៃលក់ចេញ ៤ ៩០៥ដុល្លារក្នុងមួយតម្លឹង និងតម្លៃទិញចូល ៤ ៨៥៥ដុល្លារក្នុងមួយតម្លឹង គិតត្រឹមម៉ោង ៩:៣០នាទីព្រឹកថ្ងៃពុធ។ កត្តាសំខាន់មួយដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះ គឺតម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ៣% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ខែ បន្ទាប់ពីក្រុមហ៊ូធីវាយប្រហារអារ៉ាប៊ីសាអូឌីត ដែលបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ា។ អ្នកវិភាគទីផ្សារបានពន្យល់ថា ការកើនឡើងតម្លៃថាមពលអាចជំរុញអតិផរណា និងបង្កើនលទ្ធភាពដែល Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់។ ស្ថានភាពនេះអាចដាក់សម្ពាធលើតម្លៃមាស ព្រោះមាសមិនផ្តល់ការប្រាក់ ហើយការកាន់កាប់ទ្រព្យសកម្មដែលផ្តល់ផលចំណេញពីការប្រាក់អាចកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13744",
  "languageVersionId": "7516",
  "visibilityVersion": "4",
  "versionToken": "a1.gjcytdQRHaCDMCYCJojCTDdRO0a4b4MeKJ6z6dxI_SY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។