ក្រុងកោះរ៉ុង បើកព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ២០២៦ ជំរុញសុខភាព និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍» ដោយមានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរជាច្រើនកុះករ នៅឆ្នេរឡុងសិត ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខភាព សាមគ្គីភាព និងផ្សារភ្ជាប់វិស័យកីឡាជាមួយវិស័យទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "13776",
"languageVersionId": "7530",
"visibilityVersion": "6",
"versionToken": "a1.U-DL4kbPjymOcoJkShJ1rmP6fn2o1s0liA2peeWYuAo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
